កម្លាំងចម្រុះប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបរថយន្តដឹកជ្រូកកណ្ដុរក្លាស្សេចំនួន១៦០ក្បាលខូចគុណភាពយកទៅដុតកំទេចចោល……
ខេត្តបន្ទាយមានជ័យ ៖ ជ្រូកកណ្ដុរក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត១គ្រឿងនាំចូលតាមច្រករបៀងចេញពីប្រទេសថៃត្រូវ ក្រុមអន្តរាគមន៍សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់បាននៅវេលាម៉ោង១១ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មន្ត្រីចម្រុះបានប្រាប់ថានៅយប់នោះកម្លាំងបានចេញស្ទាក់បាប់បានរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឳឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៌ ភូមិខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេក អ្នកបើកមានឈ្មោះ យនសាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃាត់រថយន្តហើយកម្លាំងចម្រុះឆែកឆេក្នុងរថយន្តរកឃើញ ជ្រូកក្លាស្សេចំនួន ១៦០ក្បាល។ កម្លាំងចម្រុះបានបញ្ជាក់ថា៖…
