Category: ការអប់រំ

ការអប់រំ

ករណីឃាតកម្ម ក្នុងខណ្ឌជ្រោយចង្វារ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បំបែកបាន ក្នុងពេលមិនដល់៤៨ម៉ោងផង……

នៅវេលាម៉ោង០២:០០នាទីអធ្រាត្រ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ស្ថិតក្នុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណីឃាតកម្ម កាប់នឹងកាំបិតផ្គាក់ បណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ ឈ្មោះ ស៊ិន ខុន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរនិស្សិតបេក្ខជនបណ្ឌិត ស្នាក់នៅ ក្នុងវត្តចាស់ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកកាំបិតផ្គាក់…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ…….

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។ សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើម នៅត្រង់គីឡូម៉ែត្រ លេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្ត លេខ ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ…

អុញ.!នោះ.! កុំចេះតែហ៊ាន..អញ្ចឹងតើ.!បានជាមានករណី ប្រទះឃើញ មានកាលាក់អាវុធទុកជាហូរហែ ពេលនេះសមត្ថកិច្ច វែកមុខឃើញហើយ…..

ខេត្តបាត់ដំបង÷រកមុខឃើញហើយចាប់ខ្លួនបានទៀត÷កម្លាំងអាវុធហត្ថចាប់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ពាក់ករណីជួញដូរអាវុធខុសច្បាប់ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិជាប់ពាក់ព័ន្ធពីបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” នៅឯខេត្ដបាត់ដំបង។

ករណីចាប់ជនជាតិ​ចិន​បានចំនួនជាង​៤០​នាក់ និង​រំដោះ​​ជនបរទេស​ជិត​១០០​នាក់នៅខណ្ឌសែនសុខ……

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ភូមិ​គ្រឹះ​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ រំដោះ​បាន​ជនជាតិ​ថៃ​ជិត​១០០​នាក់ ដែល​ត្រូវ​បាន​គេ​ឃុំខ្លួន និង​បង្ខំ​ឱ្យធ្វើ​ការ​ដោយ​ខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​អគារ​មួយ​គ្រប់គ្រង​ដោយ​ក្រុម​ជើងកាង​ជាតិចិន​។នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ យ៉ាងណាមិញ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​រាយការណ៍​នៅ​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​កម្ពុជា ប៉ូ​លី​ស​ថៃ និង​មន្ត្រី​ស្ថានទូត​ថៃ​។ នៅ​ដើម​ប្រតិបត្តិការ​នៃ​ការ​ជួយ​សង្គ្រោះ​ពលករ​ថៃ នៅ​រាជធានី​ភ្នំពេញ គឺ​មន្ត្រី​បាន​ឡោម​ព័ទ្ធ​អគារ​ដែល​ត្រូវ​បាន​យាមកាម​ដោយ​ជនជាតិ​ចិន​ជិត​៥០​នាក់​។ សមត្ថកិច្ច​ខ្មែរ ចាប់​បាន​ជនជាតិ​ចិន​ជិត​៤០​នាក់ ហើយ​ជួយ​សង្គ្រោះ​ជនជាតិ​ថៃ​ទាំងអស់​ចេញពី​អគារ​នៅ​ម៉ោង​៥​ល្ងាច​។ ពលករ​ថៃ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខ្មែរ​ជួយ​សង្គ្រោះ​ទាំងអស់…

មន្ត្រីនគរបាល​ម្នាក់​បាន​ស្លាប់ភ្លាមៗបន្ទាប់ពី​រថយន្ត​បែន​ដឹក​ខ្សាច់​បុក​ម៉ូតូពីក្រោយផ្ទប់​នឹង​បង្គោល​ភ្លើង……

រាជធានីភ្នំពេញ​ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​ ​​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ចំណុច​ជិត​ផ្លូវ​ចូល​ផ្សារ​ក្រមួន ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​ ​សព​ជនរងគ្រោះ​មានឈ្មោះ ស្រេង សំណាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​មន្ត្រីនគរបាល​ឋានន្តរស័ក្ដិ អនុសេនីយ៍ឯក នាយរង​ផ្នែក​ថែរក្សា អាសយដ្ឋាន ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្ដាល​។​ ​មុនពេល​កើតហេតុ​រថយន្ត​បែន​ដឹក​ខ្សាច់​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-0858 បើកដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក​ម៉ូតូ ហ្វី​ណូ…

អាវុធ៣៣ដើមប្រជាពលរដ្ឋប្រទះឃើញក្នុងចម្ការមានមួយកន្លែង…..

ខេត្តបាត់ដំបង,ស្រុកភ្នំព្រឹកប្រជាពលរដ្ឋបានប្រទះឃើញអាវុធជាង៣៣ដើម នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីបាន ឃើញអាវុធ ប្រជា ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ នាយឧត្តមសេនីយ៍ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាននៅមុននេះបន្តិចថា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សមត្ថកិច្ចបានរកឃើញអាវុធចំនួន៣៣ដើម ស្ថិតក្នុងចម្ការមានមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធចំនួន៣៣ ដើមដែលសមត្ថកិច្ចរកឃើញនេះជាប្រភេទអាកា៤៧(AK47)ស្វ័យ៣០ដើម បង់៤០បង់ និងអាវុធM79 ចំនួន០៣ ដើម…

ករណីបើករថយន្តដឹកថ្មម្នាក់ បានខ្វះការប្រុងប្រយ័ត្នធ្វើឲ្យដុំថ្មយ៉ាងធំ ធ្លាក់សង្កត់លើកង់បីឥណ្ឌា (PASSAPP) បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល……

ខេត្តក្រចេះ ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តក្រចេះ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើងនៅ​ចំណុច​ផ្លូវកោង​ ភូមិ​អង្គ្រង ឃុំ​កន្ទួត ស្រុកចិត្រ​បុរី លើផ្លូវ​ជាតិ​លេខ​៧ (​ក្រចេះ​-​ស្នួល​) ។បុរស​ជា​អ្នកបើកបរ និង​រថយន្ត​ដឹក​ថ្ម​មួយគ្រឿង ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​នគរបាល​ស្រុក​ស្នួល ស្រាវជ្រាវ​ឃាត់​ចាប់​ឃាត់​បាន បន្ទាប់ពី​បង្កហេតុ​បើករថយន្ត​ដឹក​ថ្ម​ធ្វេសប្រហែស​ធ្លាក់​ដុំថ្ម​លើផ្លូវ​មក​ប៉ះ​ជាមួយ PASSAPP ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឲ្យ​មនុស្ស​ប្រុសស្រីពីរ​នាក់ ​ដែល​ធ្វើដំណើរ​លើ PASSAPP រងរបួស​ធ្ងន់​និង​ស្រាល​។ អ្នកបើកបរ​រ៉ឺម៉ក​​ឈ្មោះ ខេង អី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​ស្នួល…

បុរសម្នាក់ដេកក្នុងថ្លុកឈាមត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ…..

ខេត្តពោធិ៍សាត់ ៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានឃាតកប្លន់សម្លាប់ដោយកាប់៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារមួយចំនួនធំ គេចខ្លួនបាត់ស្រមោល ដែលករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់ភ្នាក់ងារ ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង…

អ្នកទោស​ចំនួន​៧​នាក់ ​បានវាយជញ្ជាំងថ្មរបងគុក រត់​ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តខេត្តស្ទឹងត្រែ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាទៀបភ្លឺ…….

ខេត្តស្ទឹងត្រែង​÷​ កាលពី​វេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ដាក់​កម្លាំង​ជាច្រើន​ស្ថាប័ន​តាម​ចាប់​អ្នកទោស​ចំនួន​៧​នាក់​ដែល​រត់​ ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ ​។​ ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​និង​បទល្មើស​ផ្សេងទៀត​បាននាំគ្នា​ប្រើ​ឧបករណ៍​ដើម្បី​រំដោះខ្លួន​ចេញពី​បន្ទប់​ខាងក្នុង​រួច​បន្ត​យក​ត្រសេះ​ និង​ដុំ​ឈើបុក​ទម្លុះ​របង​ថ្ម​គេចខ្លួន​បាត់អស់​។ ​គណៈ​មន្ត្រី​ពន្ធនាគារ​យាម​ការពារ​ឃើញ​ក៏បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ដេញចាប់ ​តែ​ចាប់​ពុំបាន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​ ​អ្នកទោស​ទាំងនោះ​បានជា​ប់​ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​និង​ករណី​ផ្សេងទៀត​ភាគ​ជនជាតិ​ឡាវ​និង​ខ្មែរ​៕

ឃាត់ខ្លួនបក្ខពួកចំនួន ០៣នាក់ ដែលបានសម្លាប់បុរសម្នាក់ នៅកណ្ដាលព្រៃស្ងាត់ សង្ស័យថាចេះធ្វើអំពើធ្មប់អាបសម្លាប់ឪពុករបស់ខ្លួន…..

ខេត្តស្ទឹងត្រែង ៖ ក្នុងចំណោមបក្ខពួក ៣ នាក់ម្នាក់ ត្រូវបានឃាត់ខ្លួនកាលពី រសៀល ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១ ត្រង់ចំណុចភូមិសាស្ត្រភ្នំកំបោរ តាមដងទន្លេមេគង្គឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ បក្សពួកចំនួន ០៣នាក់ដែលបានសម្លាប់បុរសម្នាក់នៅកណ្ដាលព្រៃស្ងាត់ កាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១កន្លងមកនេះ ក្រោមការស៊ើបអង្កេតស្រាវជាវរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន។ ជនសង្ស័យទាំងបីនាក់មាន ឈ្មោះធា សុភាភេទប្រុសអាយុ ២៤ ឆ្នាំ (ចាប់ខ្លួន)២,ឈ្មោះលៀង ស៊ីដាប្រុសអាយុ…

ករណីម្តាយបង្កើតនិងប្តីក្រោយវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»

ខេត្តកណ្តាល ៖ព្រោះតែខឹងកូនប្រុសនិយាយថាមានប្តីពីរបីតែមិនគិតផ្ទះ ម្តាយបង្កើតគុបគិតគ្នាជាមួយប្តីចុងបង្កើតរឿងឆ្កួតៗ បង្ខំកូនប្រុសអាយុ១៣ឆ្នាំរំលោភលើខ្លួន បង្កឱកាសឱ្យប្តីវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»កាលពីថ្ងៃទី០៤វិច្ឆិកាឆ្នាំ២០២១ វេលា ម៉ោង១និង៣០នាទី នៅចំណុចភូមិ បារគូ ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សមត្តកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផ.វ.ណ. ភេទ ប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅ ស្នាក់នៅ ផ្ទះ ជួល ភូមិ បារគូ…

អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងក្នុងបុរីពិភពថ្មីចំការដូង1…..

រាជធានីភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងក្នុងបុរីពិភពថ្មីចំការដូង1ផ្លូវលេខ 7 ផ្ទះលេខ 160A ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2021 វេលាម៉ោង 12:10នាទីថ្ងៃត្រង់ ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដែលគិតជាទឹកប្រាក់ជាង 10 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ សមត្ថកិច្ចបានឲ្យដឹងថា÷ ម្ចាស់ផ្ទះមានឈ្មោះ ទី រិទ្ធីភេទប្រុស អាយុ 43 ឆ្នាំមុខរបរជាអ្នកលក់ដូរ ស្នាក់នៅទីតាំងកើតហេតុ។ ផ្ទះដែលឆាប់ចេះមានទំហំ 4 គុណនឹង 16ម៉ែត្រ ដែលមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង…

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង៧ តោនត្រូវបានរៀបចំពិធីកំទេចចោល…….

ខេត្តពោធិសាត់ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ បានរៀបចំពិធីកម្ទេចចោលទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន ៧ ២០០ គីទ្បូក្រាម នៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្រី ឈុន…

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER បុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរងការខូចខាត… រាជធានីភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបេីករថយន្តស៊េរីទំនេីបម៉ាក RANGE ROVER​ ក្នុងល្បឿនលឿនជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរថយន្តរងការខូចខាតបែកធុងទឹកទៅមុខលែងរួច​ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៤​ ខែវិច្ឆិកា​ឆ្នាំ២០២១​ នៅគល់ស្ពានអាកាសស្ទឹងមានជ័យប៉ែកខាងត្បូង​ តាមបណ្តោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2AF-6663 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុម្ចាស់រថយន្តចុះពីរថយន្តរួចគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីមកស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

ករណីចឃាត់ខ្លួនជនសង្ស័យ 3 នាក់ពាក់ព័ន្ធករណីចែកចាយនិងជួញដូរគ្រឿងញៀន…….

ខេខត្តកំពង់ស្ពឺ ÷ កាលពីថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 20021ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីវីរៈសេនីយ៍ទោ ចន សុភិតអធិការនគរបាលស្រុកបរសេដ្ឋ ជំនាញប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បរនពោធិអង្គ្រងចុះស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន 3នាក់មាន ១, ឈ្មោះទ្រីប៊ុននីភេទប្រុសអាយុ 22ឆ្នាំនៅភូមិព្រៃស្រូលឃុំព្រៃអង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ២, ឈ្មោះសានកូតាភេទប្រុសអាយុ 18 ឆ្នាំនៅភូមិសង្គមមានជ័យឃុំពោធិ៍អង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ៣, ឈ្មោះជួបឆានុនភេទប្រុសអាយុ 19 ឆ្នាំរស់នៅភូមិសង្គមមានជ័យឃុំពោធិ៍អង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ វត្ថុតាងរួមមាន,,ម្សៅក្រាមពណ៌សថ្លាថាជាគ្រឿងញៀនចំនួន 9 កញ្ចប់….ទូរស័ព្ទដៃចំនួន 2 គ្រឿងជញ្ជីងថ្លឹងសារធាតុញៀនចំនួន 1 ដាវចំនួន 1ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យទាំងបីនិងវត្ថុតាងបញ្ជូនទៅខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

You missed