ឧកញ៉ា ស្រី ចន្ធូរ ទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បង្ក្រាប…….
ខេត្តមណ្ឌលគីរី ÷នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណកម្មាធិការជាតិបង្រ្កាប ទប់ស្កាត់ លប់បំបាត់និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធយកដីព្រៃឈើវាតយកដីព្រៃឈើយកធ្វើជាកម្មសិទ្ធ ចំណាត់ការផ្លូវច្បាប់ របស់ក្រុមការងារចម្រុះថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ស្ថិតនៅចំណុចនិយាមកាលេខ (739324-1364633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើបង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រកស័ង្គសីដែលក្រុមឧកញ៉ា ស្រី ចន្ធូរ បានបោះដើម្បីយករក្សាទុក…
