ហាក់ធំក្លិនមិនល្អហើយចំពោះក្រុមហ៊ុនរបស់លោក ម៉ៅ ស្រុី LS.MS. និងឧត្តុង្គមានជ័យ ស្នើសុំដល់មន្រ្តីពាក់ព័ន្ធមេត្តាជួយចុះទៅពិនិត្យមើល និងអធិការកិច្ចចំពោះក្រុមហ៊ុននេះផងទាន !
រាជធានីភ្នំពេញ៖ លោក សេង ដារ៉ូ ជាប្រធានផ្នែកទីផ្សារបម្រេីការងារប្រមូលអតិថិជនឲ្យក្រុមហ៊ុនគម្រោងដីឡូតិ៍ ម៉ៅ ស្រ៊ី ដែលមានអាសយដ្ឋាននៅផ្សារឧត្តុង ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានប្រតិកម្មយ៉ាងខ្លាំង និងចេញមុខបកស្រាយប្រាប់មហាជន ខណៈលោក ម៉ៅ ស្រ៊ី ប្រធានក្រុមហ៊ុនដីឡូតិ៍ ប្តឹងចោទប្រកាន់គាត់ជាច្រេីនករណី ទាំងសាច់រឿងដែលបានចោទប្រកាន់នេះជារឿងមិនពិត គ្មានភ័ស្តុតាងបញ្ជាក់ច្បាស់ ហេីយក៏យកឡេះដេញលោកចេញពីក្រុមហ៊ុនតែម្តង ស្របពេលដែលប្រាក់ថ្លៃធ្វេីទីផ្សារ ឬហៅថា កុំមីស្យុង មិនទាន់ទូទាត់ជូនលោកឲ្យបានត្រឹមត្រូវ។ លោក សេង ដារ៉ូ បានស្នេីសុំបំភ្លឺជូនមហាជនថា រូបលោកកំពុងមានទំនាស់ជាមួយក្រុមហ៊ុនដីឡូតិ៍ ម៉ៅ…
