ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក RANG ROVER បុកបុរសជាជនអនាថាម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម…….
ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក RANG ROVER បុកបុរសជាជនអនាថាម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម រួចបន្តទៅបុករះរថយន្តចំនួន៤គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ..!!! ភ្នំពេញ ៖ បុរសជាជនអនាថាវ័យជាង៣០ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នងថ្លុកឈាម ខណៈជនរងគ្រោះកំពុងតែដើរនៅលើចិញ្ចើមផ្លូវសុខៗ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANG ROVER ពណ៌ស បើកបរដោយនារីជនជាតិចិនម្នាក់ បើកបោះពួយក្នុងល្បឿនយ៉ាងលឿនមកបុកពីក្រោយ រួចបន្តទៅបុករថយន្តចំនួន៤គ្រឿងផ្សេងទៀត ដែលម្ចាស់ចតទុកចោលតម្រៀបគ្នានៅមុខក្រសួងអភិវឌ្ឍជនបទ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២១ នៅចំណុចមុខធនាគារភ្នំពេញពាណិជ្ជ តាមបណ្តោយផ្លូវព្រះមុនីវង្ស…
