សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពេជ្រាដា ចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩……
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពេជ្រាដា ចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និង ក្មេងជំទង់នៅស្រុកពេជ្រាដា==========ដើម្បីចូលរួមជំរុញឲ្យការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដំណើរការទៅរលូននិង សម្រេចតាមផែនការកំណត់របស់រាជរដ្ឋាភិបាល និងជួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារ ស.ស.យ.កស្រុកពេជ្រាដា សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង ក្រុមគ្រូពេទ្យជួរមុខ បានចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកពេជ្រាដា ចំនួន ៣ វគ្គ ដោយក្នុងមួយថ្ងៃៗមានសមាជិក ស.ស.យ.កចូលរួមពី២០នាក់ទៅ៣០នាក់ ។ សម្រាប់វគ្គទី១ ចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដូសទី១ ដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំរហូតដល់ ៦០ ឆ្នាំ ដែលបានប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ ចាក់បានចំនួន១០,៥៩៣…
