បូមសាំងចេញរថយន្តទៅស៊ីទែនស្តុប មិនប្រុងប្រយ័ត្ន ធ្វេីឲ្យឆាបឆេះនិងរបួសមនុស្ស…….
(ខេត្តបាត់ដំបង ) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ៤និង០០នាទីរសៀល ស្ថិតនៅចំណុចក្រុមទី១៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នងទំហំ ១២x៨ មែត្រ កម្ពស់ បីជាន់ របស់ម្ចាស់ឈ្មោះ ម៉ាន់ ចៃ ភេទប្រុស អាយុ ៤៩ឆ្នាំ ។ រងរបួសមនុស្សចំនួនម្នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង (ជាអ្នកបើកបររថយន្តដឹកសាំង) ។រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ៥គ្រឿងរថយន្តអធិការនគរបាលស្រុកបាណន់ចំនួន១គ្រឿងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន…
