ទឹកជំនន់ជន់ហូរកាត់ផ្លូវ បែរក្លាយជាកន្លែងលេងសប្បាយរបស់ពលរដ្ឋនិងអ្នកដំណើរ
ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ហូរកាត់ផ្លូវមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទល់នឹងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បែរក្លាយទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរក្នុងការមកលេងទឹកជំនន់នេះ ក្នុងនោះ អាជ្ញាធរបានធ្វើការជូនដំណឹងផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ប្រយ័ត្នកូនចៅលង់ទឹកជាយថាហេតុ ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារបានចុះទៅដល់កន្លែងកើតហេតុ លោកបាននិយាយថា ទឹកជំនន់ដែលហូរកាត់ផ្លូវនោះប្រហែល៣តឹក ក្នុងនោះ លោកបានឃើញមានប្រជាពលរដ្ឋ រាប់រយនាក់នាំគ្នាសម្រុកមកលេង និងធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងទឹកចង់ពាក់កណ្តាលម៉ូតូ ក្នុងនោះលោកក៏បានឃើញមានក្មេង ចាស់ ប្រុស ស្រី នាំគ្នាចុះទៅលេងទឹកជ្រៅយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភពីលង់ទឹកនោះឡើយ…
