Category: ព័ត៌មានជាតិ

អ្នកសារព័ត៌មាន១០នាក់ត្រូវបានអាវុធហត្ថឃាត់ខ្លួន ពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារពីអ្នកម្ចាស់ដឹកឈើ..!!

ខេត្តស្ទឹងត្រែង÷ កាលពីថ្ងៃទី០៧ខែកញ្ញឆ្នាំ២០២១កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន១០នាក់ពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារពីអ្នកម្ចាស់ដឹកឈើដែលត្រូវបានសមត្ថកិច្ចចុះប្រតិបត្តការក្នុងហេតុការណ៍បានឲ្យដឹងថាអ្នកសារព័ត៌មានចំនួន១០នាក់បានជិះរថយន្ត៣គ្រឿងធ្វើការឃាត់រថយន្តយីឌុប១គ្រឿងដឹកឈើប្រភេទគ្រឿងផ្ទះនៅលើដងផ្លូវជាតិលេខ៩ស្ថិតត្រង់ចំណុចផ្លូវចូលជាំធំឃុំស្រែឫស្សីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ ប្រភពបន្តថាអ្នកសារព័ត៌មានទាំងនោះមិនមែនជាអ្នកប្រចាំការនៅក្នុងខេត្តស្ទឹងត្រែងទេគឺពួកគេមកពីតាមបណ្ដាខេត្តផ្សេងៗគ្នាដែលបានចុះបំពេញការងារក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។លុះដល់ពេលក្រុមអ្នកសាព័ត៌មានជិះរថយន្តប្រទះឃើញរថយន្តដឹកឈើខាងលើ ក៏បានឃាត់និងរាយការណ៍ទៅសមត្ថកិច្ច។ បន្ទាប់មកមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៏បានចុះទៅដល់ទីតាំង ដែលរថយន្តក្រុមអ្នកសារព័ត៌មានបានឃាត់រថយន្តដឹកឈើបន្ទាប់ពីមន្ត្រីអាវុធហត្ថចុះទៅដល់ទីតាំងស្រាប់តែអ្នកសារព័ត៌មានទាំងនោះក៏បាននាំគ្នាបើករថយន្តចេញអស់។ ខណ:ពេលនោះ អ្នកដឹកឈើក៏បានប្ដឹងចោទប្រកាន់ក្រុមអ្នកសារព័ត៌មានពីបទ កំហែងយកទារប្រាក់ចំនួន ៤០០០ដុល្លារ ចំណុចនេះគួរពិចារណាសិនកុំទាន់ដាក់បន្ទុកលេីអ្នកសារព៍ត៌មានភ្លាមៗ( ម្ខាងបទល្មេីប្តឹង)( ម្ខាងអ្នកសារព៍ត៌មាន) តេីរឿងនេះពិតឬមិនពិតទុកនាទីលេីសមត្ថកិច្ចជាអ្នកសេីបអង្កេតដេីម្បីរកយុត្តិធម៍។ ក្រោយពីមានពាក្យបណ្ដឹងពីអ្នកដឹកឈើកម្លាំងកងរាជអាវុធហត្ថខេត្ត ក៏បានឃាត់រថយន្តកាមរីពណ៌ក្រហមមួយគ្រឿងនិងរថយន្ត ២គ្រឿងទៀតត្រូវកងរាជអាវុធហត្ថស្រុកឆែបខេត្តព្រះវិហារឃាត់បញ្ជូនមកខេត្តស្ទឹងត្រែង។ អ្នកសារព័ត៌មានចំនួន១១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន១០នាក់ហើយម្នាក់ទៀតត្រូវបានគេចខ្លួន។ ប្រភពបញ្ជាក់ថារថយន្តដឹកឈើខាងលើនោះមានទិសដៅចេញពីភូមិស្រឡៅ ឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការអនុញ្ញាតពីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ដើម្បីយកទៅសាងសង់លំនៅដ្ឋាននៅខេត្តតាកែវ។ ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានខាងលើ នឹងត្រូវដោះលែងឬបញ្ជូនទៅតុលាការនោះទេត្បិតអីតែកំពុងធ្វើការសាកសួរនៅឡើយ។ព័ត៍មានបឋម

រថយន្តកុងតីន័រមួយគ្រឿងបើកបុកបង្គោលភ្លើងនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់់មួយកង់……

រថយន្តកុងតីន័រមួយគ្រឿងបើកបុកបង្គោលភ្លើងនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់់មួយកង់នឹងពីកង់ទៀតរបើកចេញពីជួររងការខូចខាតយ៉ាងដំណំ… ភ្នំពេញ÷បុរសម្នាក់បើករថយន្តងោកមួយភាំងរេចង្កូតទៅបុកបង្គោលភ្លើងហើយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៣៥នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ សិ្ថតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តធុនធំម៉ាកកុងតីន័រក្បាលពណ៌សលាយខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-0298 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ សង្ស័យតែតៃកុងងោកមួយភាំង ទើបបណ្ដាលឲ្យរថយន្តរេចង្កូតមកខាងឆ្វេងជ្រុលទើបបុកជាមួយនឹងបង្គោលភ្លើងមួយដើមហើយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តបង្កមានការប៉ះពាល់ទៅដល់បង្គោលភ្លើងនិងរបាំងថ្មពុះចែកទ្រូងផ្លូវដែលជាសម្បត្តិរបស់រដ្ឋទើបទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុករងចាំតៃកុងឬម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់។

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពេជ្រាដា ចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩……

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពេជ្រាដា ចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និង ក្មេងជំទង់នៅស្រុកពេជ្រាដា==========ដើម្បីចូលរួមជំរុញឲ្យការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដំណើរការទៅរលូននិង សម្រេចតាមផែនការកំណត់របស់រាជរដ្ឋាភិបាល និងជួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារ ស.ស.យ.កស្រុកពេជ្រាដា សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង ក្រុមគ្រូពេទ្យជួរមុខ បានចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកពេជ្រាដា ចំនួន ៣ វគ្គ ដោយក្នុងមួយថ្ងៃៗមានសមាជិក ស.ស.យ.កចូលរួមពី២០នាក់ទៅ៣០នាក់ ។ សម្រាប់វគ្គទី១ ចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដូសទី១ ដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំរហូតដល់ ៦០ ឆ្នាំ ដែលបានប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ ចាក់បានចំនួន១០,៥៩៣…

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងសប្បុរសជន…

ព្រះសីហនុ÷នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងក្រុមហ៊ុនជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោ ព្យាបាលជំងឺ កូវីដ-១៩ និងសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។ អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម។ ១.លោកឧកញ៉ា…

សមត្ថកិច្ចបញ្ជូននារីសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន មេតំហ្វេតាមីន ៨៦៤គ្រាប់ ទៅតុលាការ ……

សមត្ថកិច្ចបញ្ជូននារីសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន មេតំហ្វេតាមីន ៨៦៤គ្រាប់ ទៅតុលាការ នៅរសៀលថ្ងៃនេះ(ចេញផ្សាយថ្ងៃទី០២ ខែកញ្ញ ឆ្នាំ២០២១) ខេត្តព្រះវិហារ ៖ ស្រ្តីម្នាក់ ដែលជាប់សង្ស័យក្នុងអំពើជួញដូរ នូវសាធាតុញៀនខុសច្បាប់៨៦៤គ្រាប់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនខ្លួនរួមនឹងវត្ថុតាងបទល្មើស ទៅកាន់តុលាការខេត្តព្រះវិហារ នៅថ្ងៃទី ០១កញ្ញាឆ្នាំ២០២១នេះ។ ការបញ្ជូនខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបទល្មើសនោះ បានធ្វើឡើងក្រោយបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួន និងការរឹបអូសយកវត្ថុតាង កាលពីម៉ោង១០ និង៥១នាទីព្រឹក ថ្ងៃទី៣១សីហាឆ្នាំ២០២១ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ…

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅស្រុកអូររាំង……

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅស្រុកអូររាំង ដែលប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩……..ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅក្នុងភូមិសាស្រ្តស្រុកអូររាំង ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងឳកាសចុះពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ…

ផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន……

អាវុធហត្ថរាជធានីភ្នំពេញ ទទួលបាន ផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន! នាល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តាមរយៈក្រុមការងារ…

តំបន់ខ្លះនៅក្នុងរាជធានីភ្នំពេញ នៅតែទទួលការគំរាមកំហែងពីជំនន់ទឹកភ្លៀង…….

ខណ្ឌមានជ័យ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ !តំបន់ខ្លះនៅក្នុងរាជធានីភ្នំពេញ នៅតែទទួលការគំរាមកំហែងពីជំនន់ទឹកភ្លៀង ខណៈដែលកត្តាបម្រែបម្រួលអាកាសធាតុ ជាពិសេសកម្រិតទឹកភ្លៀងដែលកើនឡើងខ្ពស់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រឹងមាំ បានបង្កអោយមានការជន់លិចនៅតំបន់មួយចំនួន ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងខិតខំដោះស្រាយផងដែរ ។ ទោះយ៉ាងណា សូមបងប្អូនមេត្តាចូលរួមចំណែកទាំងអស់គ្នា តាមរយៈការវេចខ្ចប់ ទុកដាក់សំរាម ឲ្យមានអនាម័យ និងមានសណ្តាប់ធ្នាប់ជាប្រចាំ ចៀសវាងការបង្កជាផលរំខានជាយថាហេតុណាមួយ បណ្តាលឲ្យសំរាមនិងសំណល់ផ្សេងៗ កកស្ទះបណ្តាញលូនិងប្រព័ន្ធបង្ហូរទឹករបស់យើង ។ ជាមួយអាជ្ញាធររដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ ចុះពិនិត្យស្ថានភាពទឹកលិច និងប្រព័ន្ធបង្ហូរទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ​ និងសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ…

បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…..

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…….. អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៣១-០៨-២០២១ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វេីការប្រជុំជួរកម្លាំងអន្ដរាគមន៏ចំនួន៣០នាក់ ដេីម្បីត្រួតពិនិត្យកម្លាំង ឯកសណ្ឋាន សក់ក្បាល និងការគោរពវិន័យ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី តឹង សុធី ស្នងការរង និង លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តតាកែវមានបញ្ហាអ្វីអាចខលមកលេខ Hot Line នៃស្នងការដ្ឋាន…

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តតាកែវមានបញ្ហាអ្វីអាចខលមកលេខ Hot Line នៃស្នងការដ្ឋានខេត្តរាយការណ៍បាន……. ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ក្នុងក៏មានការរួមដំណើរដោយក្រុមការងារ អញ្ជើញត្រួតពិនិត្យបន្ទប់ប្រចាំបញ្ជា(Hot line )តាមវេន និងទូរស័ព្ទសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ពីប្រជាពលរដ្ឋ (០៩៧៧៧៨០០០៥) អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសារធារណៈរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវប្រចាំថ្ងៃផងដែរ៕

សូមថ្លែងអំណរគុណដល់ ឯកឧត្តម ជាសុមេធិ អភិបាលខេត្តព្រៃវែង និងលោកឧកញ៉ា ឡុង ណាំ

ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរព ស្រឡាញ់ និងដឹងគុណដ៏ជ្រាលជ្រៅស្មោះស្ម័គ្របំផុតចំពោះសម្តេចតេជោ  ព្រមទាំងឯកឧត្តម និងលោកឧកញ៉ា​  សូមទទួលបាននូវសុខភាពបរិបូរណ៍ជាមួយនឹងសេចក្តីសុខសេចក្តីចម្រើន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕

ឈាមស្រែកស្បែកហៅ! ឃាត់ខ្លួនជនដៃដល់ សម្លាប់ក្មេងប្រុសអាយុ១២ម្នាក់ប្លន់យកទ្រព្យសម្បត្តិ…..

ឈាមស្រែកស្បែកហៅ! ឃាត់ខ្លួនជនដៃដល់ សម្លាប់ក្មេងប្រុសអាយុ១២ម្នាក់ប្លន់យកទ្រព្យសម្បត្តិ នៅទីបំផុតជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំជុំវិញករណី ចាក់សម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ប្លន់យកទ្រព្យសម្បត្តិរីឯបក្ខពួកផ្សេងទៀតគេចខ្លួនបាត់។ មុននេះមានហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ជាន់ទី២ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ ជាសិស្សរស់នៅបន្ទប់ជួលលេខ៥ជាមួយម្តាយ ជាន់ទី១ ភូមិ សង្កាត់កេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។ ចំណែកជនដៃដល់ឈ្មោះគ្រីប ណាន់ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៣ ជាន់ទី២។

កិច្ចប្រជុំសាមញ្ញលើកទី២៧អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ…

កិច្ចប្រជុំសាមញ្ញលើកទី២៧អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ..!! នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨ៈ៣០នាទីព្រឹក រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង ឯកឧត្តម សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ និងមានការចូលរួមជាកិត្តិយសពី ឯកឧត្តម និងលោកជំទាវ…

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានចុះពិនិត្យមើលការសាងសង់ស្ពានមួយកន្លែង

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានចុះពិនិត្យមើលការសាងសង់ស្ពានមួយកន្លែងនៅក្នុងភូមិទ្វីខាងត្បូង ក្នុងសង្កាត់អណ្តូងខ្មែរ!! កំពត៖ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលនែគណៈអភិបាលខេត្តកំពត ឯកឧត្តមអភិបាលខេត្តរង អឹុង ឆាយ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត បានចុះពិនិត្យមើលការសាងសង់ស្ពានមួយកន្លែង ដែលស្ពាននេះត្រូវបានកំពុងសាងសង់មិនទាន់រួចរាល់នៅឡើយទេ។ សូមបញ្ជាក់ផងដែរថា ស្ពាននេះត្រូវបានសាងសង់ភ្ជាប់ពីភូមិទ្វីខាងត្បូងនៃសង្កាត់អណ្តូងខ្មែរ ទៅភូមិតាអង្គ នៃសង្កាត់ត្រើយកោះ។ ក្រៅពីអញ្ជើញទៅពិនិត្យមើលការសាងសង់ស្ពាន…

You missed