អាវុធ៣៣ដើមប្រជាពលរដ្ឋប្រទះឃើញក្នុងចម្ការមានមួយកន្លែង…..
ខេត្តបាត់ដំបង,ស្រុកភ្នំព្រឹកប្រជាពលរដ្ឋបានប្រទះឃើញអាវុធជាង៣៣ដើម នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីបាន ឃើញអាវុធ ប្រជា ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ នាយឧត្តមសេនីយ៍ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាននៅមុននេះបន្តិចថា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សមត្ថកិច្ចបានរកឃើញអាវុធចំនួន៣៣ដើម ស្ថិតក្នុងចម្ការមានមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធចំនួន៣៣ ដើមដែលសមត្ថកិច្ចរកឃើញនេះជាប្រភេទអាកា៤៧(AK47)ស្វ័យ៣០ដើម បង់៤០បង់ និងអាវុធM79 ចំនួន០៣ ដើម…
